video

IDEA TALK៖ តើលោក ហ៊ុន សែន កំពុងលេងល្បែងបិទបាំងរឿងវិបត្តិជាតិអ្វីខ្លះ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖តើលោក ហ៊ុន សែន កំពុងលេងល្បែងបិទបាំងរឿងវិបត្តិជាតិអ្វីខ្លះ?
video

រដ្ឋាភិបាលថៃអំពាវនាវសុំកុំមានការប្រជុំនយោបាយ ខណៈតុលាការបញ្ឆេះការឈឺចាប់ថែមទៀត

រលកបាតុកម្មនៅក្រុងបាងកក ត្បិត ស្ថិតក្នុងសភាពស្ងប់ស្ងាត់ក៏ពិតមែន តែមិនប្រាកដថា ស្ងប់ស្ងាត់ជារៀងរហូតនោះទេ។  ក្រុមបាតុករដែលជាក្រុមចលនានិស្សិត បានដាក់ផែនការរួចហើយ ថា នឹងបន្តធ្វើបាតុកម្ម ឡើងវិញ ដែលជាគាបសង្កត់ ទៅលើរដ្ឋាភិបាល លោកប្រយុទ្ធចាន់អូចា ឲ្យកែទម្រង់ស្ថាប័នរាជវាំង ដោយកាត់បន្ថយអំណាចរបស់ ព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យកងទ័ព និងគាបសង្កត់អោយ លោកបា្រយុទ្ធនាលែងពីតំណែង ដោយបាតុករចោទថា អតីតមេរដ្ឋប្រហាររូបនេះ បន្តកាន់តំណែងនាយករដ្ឋមន្ត្រី ដោយសារតែស្ថាប័នព្រឹទ្ធសភាលើកបន្តុប។
video

ទ្រង់ នរោត្តម រណឫទ្ធិ នឹងយាងមកកាន់តំណែងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងយាងមកកាន់តំណែងជាព្រះប្រធានគណបក្សរាជានិយមនេះឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីព្រះអង្គបានបាត់ព្រះភ័ក្ត្រពីឆាកនយោបាយយ៉ាងយូរ ដោយត្រូវទៅសម្រាកព្យាបាលព្រះកាយនៅក្រៅប្រទេស ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ហេង ចាន់ថា បញ្ជាក់ថា សព្វថ្ងៃនេះ សម្ដេចក្រុមព្រះ នរោត្តម...
video

លោក ស ខេង នៅតែអះអាងថាគ្រឿងញៀនជាបញ្ហាដ៏ធំសម្រាប់ ...

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង នៅតែបង្ហាញក្តីកង្វល់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយលោកថាបញ្ហានេះនៅតែជាបញ្ហាដ៏ធំនៅកម្ពុជា។ ថ្លែងក្នុងឱកាស ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀន...
video

ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់

ដូចគ្នាទៅនឹងបណ្តាឆ្នាំមុនៗដែល នៅឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រោះឆ្នាំនេះបញ្ហាទឹកនឹងប្រឈមដូចឆ្នាំកន្លងទៅ។  សេចក្តីជូនដំណឹងរបស់ក្រសួង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ និងក្នុងតំបន់ បង្ហាញថា កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត អែនសូ (ENSO) ស្របពេលកម្ពុជាកំពុងរងបាតុភូតធម្មជាតិ២...
video

អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋានថា មាតុភូមិនិវត្តន៍របស់ភាគីលោក សមរង្ស៊ី មិនអាចទៅរួចទេ បើគ្មានភ្លើងខៀវពីលោក ហ៊ុន សែន

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនឹងភាគីលោក សមរង្ស៊ី នឹងមិនអាចទៅរួចទេប្រសិនបើមិនមានភ្លើងខៀវពី លោក ហ៊ុន សែន។ អគ្គលេខាធិការគណបក្ស GDP បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា...
video

មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែមានវិធានការជាបន្ទាន់ ដើម្បីសង្គ្រោះជីវភាពរបស់ពលករខ្មែរដែលកំពុងជាប់គាំងនៅប្រទេសថៃ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកបន្ថែមទៀតលើពលករខ្មែរដែលបម្រើការងារក្នុងប្រទេសថៃ កំពុងជួបវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងពេលប្រទេសថៃ ផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia...
video

សហរដ្ឋអាមេរិក ផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទចំនួន២

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់គម្រោងការអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។ សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីចុងសប្តាហ៍មុន ឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអនុម័តលើជំនួយជាថវិកាចំនួន១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ។ ថវិកានេះ ដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទដែលត្រូវបានសាងសង់  ឡើងនៅសតវត្សទី១១ និងជួសជុលឡើងវិញប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសង្ខាងនៃជណ្តើរផងដែរ។
video

ចិនពង្រឹងឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ានមុនការចូលកាន់តំណែងរបស់លោក ចូបាយដិន

នៅសល់តែ២ថ្ងៃប៉ុណ្ណោះ លោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមានហើយឡើងយន្ដហោះទៅរដ្ឋហ្វ្លរីដា។ ទីនោះហើយជាលំនៅដ្ឋានរបស់លោក។ មានន័យថាលោកត្រាំចាកចេញពីសេតវិមានដែលលោកបានស្នាក់នៅរយៈពេល៤ឆ្នាំ។ រដ្ឋការរបស់លោកដូណាល់ត្រាំបានកំណត់យុទ្ធសាស្រ្ដតឹងតែបំផុតជាមួយនឹងប្រទេសចិន។ លោកត្រាំចូកាន់តំណែងភ្លាមបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិនភ្លាមៗ ហើយក្រោយមកក៏ចាប់ផ្ដើមពិនិត្យមើលទំនាស់ភូមិសាស្រ្ដនយោបាយជាមួយចិននៅក្នុងតំបន់អាស៊ី។ តំបន់អាស៊ីអាគ្នេយ៍មានភាពស្រួចស្រាលជាងគេដោយសារតែចិនបានកំពុងក្លាយជាម្ចាស់នៃការគ្រប់គ្រងសមុទ្រចិនខាងត្បូងនៅខណៈដែលប្រទេសក្នុងសមាគមអាស៊ាន ភាគច្រើនសុទ្ធតែជាប្រទេសកូនបំណុលចិន។ ប្រទេសចំនួន៥ក្នុងសមាគមនេះកំពុងធ្លាក់ក្នុងជម្លោះដែនសមុទ្រជាមួយចិននៃសមុទ្រចិនខាងត្បូង។ ស្របពេលនេះសហរដ្ឋអាមេរិកដែលនៅតែជាជើងឯកពិភពលោកនៃការការពារប្រទេសទន់ខ្សោយបានហក់ចូលការពារផលប្រយោជន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដែលចិនបានវាតទីកាន់កាប់ដែនកោះរបស់ពួកគេ។
video

អ្នកវិភាគថា កម្ពុជាមិនទាន់ដល់កម្រិតអាសន្នដែលមិនអាចរង់ចំាការប្រកាសវ៉ាក់សាំងជាផ្លូវការរបស់អង្គការសុខភាពពិភពលោកនោះទេ

អ្នកវិភាគនយោបាយសង្គម ប្រតិកម្មថា ការដែលលោក ហ៊ុន សែន ទទួលយកជំនួយវ៉ាក់សាំងពីប្រទេសចិននេះ មិនមែនក្នុងបំណងការពារការឆ្លងកូវីដ១៩ទេ ព្រោះស្ថានភាពកូវីដ១៩នៅកម្ពុជា មិនដល់ម្រិតអាសន្នរហូតដល់រង់ចាំមិនបាន នូវវ៉ាក់សាំង ដែលអនុញ្ញាតឲ្យប្រើរបស់អង្គការសុខភាពពិភពលោក នោះឡើយ។ លោក គឹម សុខ បានអះអាងថា ការប្រឹងបង្ហូរវ៉ាក់សាំងចិនចូលកម្ពុជានេះ គឺគ្រាន់តែជារបៀបដែលចិនប្រឹងប្រជែងផ្សាយមុខមាត់វេជ្ជសាស្ត្ររបស់ខ្លួន តទល់នឹងអាមេរិក...